ហ្វីលីពីនមានអ្នកឆ្លង COVID-19 កើនឡើងជិតដល់៨,០០០នាក់
ហ្វីលីពីន ៖ យោងតាមក្រសួងសុខាភិបាលហ្វីលីពីនបានឲ្យដឹងថា ករណីឆ្លង COVID-19 ក្នុងប្រទេសហ្វីលីពីនកើនឡើងជិតដល់ ៨,០០០នាក់ហើយ បន្ទាប់ពីរកឃើញ១៨១ករណីថ្មីបន្ថែមទៀយកាលពីម្សលមិញ។ នេះបើតាមការដកស្រង់ចេញពីសារព័ត៌មាន CNA ។
នៅថ្ងៃដដែលនេះ ក្រសួងសុខាភិបាលហ្វីលីពីនបានបញ្ជាក់ថា អ្នកស្លាប់ដោយសារជំងឺ COVID-19 ក្នុងប្រទេសបានកើនដល់ ៥៣០នាក់ហើយ បន្ទាប់ពីមនុស្ស ១៩នាក់បានស្លាប់នៅថ្ងៃនេះ ខណៈឯអ្នកឆ្លងសរុបកើនដល់ ៧,៩៥៨នាក់។ ទន្ទឹមនឹងករណីឆ្លង និងស្លាប់នេះ ក៏មានអ្នកជំងឺចំនួន៤៣នាក់បានជាសះស្បើយវិញផងដែរ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់ ៩៧៥នាក់៕