លោក គីម ជុងអ៊ុន បង្ហាញមុខជាសាធារណៈជាលើកដំបូងក្នុងរយៈពេល២០ថ្ងៃ
កូរ៉េខាងជើង ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បាននិយាយនៅថ្ងៃសៅរ៍ ទី២ ខែឧសភាថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញមុខសាធារណៈជាលើកដំបូង បន្ទាប់ពីបាត់មុខអស់រយៈពេលប្រមាណ២០ថ្ងៃ។
ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េបាននិយាយថាលោក គីម ជុងអ៊ុន បានចូលរួមពិធីកាត់ខ្សែបូសម្ពោធរោងចក្រផលិតជីមួយកន្លែងនៅភាគខាងជើងនៃរដ្ឋធានីព្យុងយ៉ាងកាលពីថ្ងៃសុក្រហើយប្រជាពលរដ្ឋដែលចូលរួមក្នុងកម្មវិធីនោះបានទះដៃអបអរសាទរយ៉ាងខ្លាំង នៅពេលលោក គីម បង្ហាញខ្លួន៕