ឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ថ្មីជិត៤ពាន់នាក់ក្នុងមួយថ្ងៃ
ញូដេលី ៖ អាជ្ញាធរសុខាភិបាលឥណ្ឌានៅថ្ងៃនេះបានប្រកាសរកឃើញអ្នកឆ្លង COVID-19 ថ្មីចំនួន ៣,៣៩០នាក់ឆ្លង COVID-19 នៅក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ដែលធ្វើឲ្យចំនួនករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌាកើនដល់ ៥៦,៣៤២នាក់។ នេះបើយោងតាមប្រភពពី CNA។
ក្នុងរយៈពេល២៤ម៉ោងដដែលនេះអាជ្ញាធរបានប្រកាសមានមនុស្ស ១០៣នាក់បន្ថែមទៀតបានស្លាប់ នាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១,៨៨៦នាក់ និងករណីជាសះស្បើយ ១៦,៥៤០នាក់។
សូមជម្រាបថា ថ្ងៃនេះគឺជាថ្ងៃទី៤៥ នៃការបិទប្រទេសឥណ្ឌាដើម្បីប្រយុទ្ធនឹងជំងឺឆ្លង COVID-19 ហើយវានឹងបន្តអូសបន្លាយដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០៕