ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង៤.២លាននាក់ ស្លាប់ជិត២៩ម៉ឺននាក់
បរទេស ៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤,២៥២,៣០៣ករណីហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២៨៧,១៣៣នាក់ និងជាសះស្បើយឡើងវិញ ១,៥២៥,៨៨៨នាក់។ នេះបើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer។
គេហទំព័រដដែលបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៣៨៥,៨១៣ នាក់ ស្លាប់ចំនួន ៨១,៧៩១នាក់ និងជាសះស្បើយចំនួន ២៦១,១៤១នាក់៕