ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៤.៣លាននាក់ ស្លាប់ជាង ២៩ម៉ឺននាក់
បរទេស ៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤,៣៣៩,៧៩៨ករណីហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២៩២,៨០៧នាក់ និងជាសះស្បើយឡើងវិញ ១,៦០២,០៦២ នាក់។ នេះបើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer។
គេហទំព័រដដែលបានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៤០៨,៦៣៦នាក់ ស្លាប់ចំនួន ៨៣,៤២៥នាក់ និងជាសះស្បើយចំនួន ២៩៦,៧៤៦នាក់៕