ចិន ៖ អាជ្ញាធរសុខាភិបាលចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានទទួលរបាយការណ៍នៃករណីឆ្លងកូវិដ១៩ថ្មីចំនួន ៣ករណីបន្ថែមទៀត ដែលត្រូវបានបញ្ជាក់នៅលើទឹកដីចិនកាលពីថ្ងៃពុធ។ នេះបើយោងតាមប្រភពពីសារព័ត៌មានស៊ិនហួរ។
គណៈកម្មាធិការសុខភាពជាតិបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថាករណីឆ្លងថ្មីទាំង៣ខាងលើត្រូវបានបញ្ជាក់នទៅក្នុងស្រុកដោយ២រករណីនៅខេត្ត Liaoning និង១ករណីទៀតនៅខេត្ត Jilin ។
ករណីឆ្លងថ្មីៗទាំង០៣ករណី ដែលបានរាយការណ៍នៅថ្ងៃនេះ វាធ្វើឲ្យចំនួនករណីឆ្លងសរុបទាំងអស់ នៅទូទាំងប្រទេសចិនកើនដល់ ៨២,៩២៩ករណីក្នុងនោះមនុស្ស ៤.៦៣៣ នាក់បានស្លាប់ដោយសារជំងឺនេះ។
សម្រាប់រយៈពេលដូចគ្នានេះអាជ្ញាធរសុខាភិបាលចិន ក៏បានរកឃើញអ្នកជាសះស្បើយឡើងវិញពីជំងឺ COVID-19 ចំនួន ០៦នាក់ផងដែរ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុបនៅទូទាំងប្រទេសចិន កើនដល់ ៧៨,១៩៥ ករណី៕