អាស៊ី ៖ ខណៈការបិទប្រទេសដែលបណ្តាលមកពីវីរុសកូរ៉ូណាត្រូវបានបន្ថូរបន្ថយ ការចរាចរណ៍របស់ម៉ូតូបានវិលត្រឡប់មកវិញនៅទីក្រុងហាណូយ ចំណែករថយន្តជាច្រើនបានកកស្ទះនៅតាមផ្លូវរបស់ក្រុងការ៉ាជី និងមនុស្សបានវិលត្រឡប់មកផ្លូវក្រវាត់ក្រុងប៉េកាំងវិញផងដែរ។
ទីក្រុងធំៗនៅទ្វីបអាស៊ីមានភាពកកស្ទះចរាចរណ៍យ៉ាងខ្លាំងដោយបង្កឲ្យមានការបំពុលបរិយាកាស និងការរស់នៅប្រចាំថ្ងៃនៃប្រជាជនរបស់ពួកគេ។ ប៉ុន្តែសម្រាប់អ្នកថ្មើរជើងវិញក្នុងរយៈពេលពីរបីសប្តាហ៍កន្លងមកមិនបានដើរលើផ្លូវទាំងនោះទេ បន្ទាប់ពីការបិទប្រទេស បម្រាមគោចរ និងការដាក់ខ្លួនឯងនៅដាច់ដោយឡែកដោយការភ័យខ្លាចចំពោះរោគរាតត្បាត Covid-19 បានធ្វើឲ្យមនុស្សរាប់រយលាននាក់រក្សាខ្លួននៅក្នុងផ្ទះ។
ចំណែកមួយរយៈនេះផ្លូវចូលទៅកាន់វត្ត Sule របស់ទីក្រុង Yangon ត្រូវបានគេមើលឃើញមានភាពមមាញឹកជាមួយនឹងរថយន្តក្រុងជាដើម។ ជាថ្មីម្តងទៀតការចរាចរណ៍របស់ម៉ូតូបានបំពេញចន្លោះទំនេរទាំងអស់រវាងរថយន្តនៅជុំវិញបឹង Hoan Kiem របស់ក្រុងហាណូយដែលជាការគំរាមកំហែងដ៏គួរឲ្យភ្ញាក់ផ្អើលដល់មនុស្សដែលកំពុងព្យាយាមឆ្លងកាត់ផ្លូវ។
រីឯនៅហុងកុងអ្នកដើរកម្សាន្តកំពុងវិលត្រឡប់យឺតៗនៅតាមដងផ្លូវនៃតំបន់ Lan Kwai Fong ដែលជាតំបន់ផឹកស្រាដ៏ពេញនិយមមួយនៅក្នុងសង្កាត់ពាណិជ្ជកម្មកណ្តាលដែលបានស្ងប់ស្ងាត់ក្នុងអំឡុងពេលហាមឃាត់ជាបណ្តោះអាសន្នលើការលក់គ្រឿងស្រវឹងនៅក្នុងបារ និងភោជនីយដ្ឋាន។
បន្ថែមពីនេះទីក្រុងការ៉ាជីក៏មានការចរាចរណ៍នៃម៉ូតូកង់បី និងឡានក្រុង ខណៈពេលដែលអាជីវកម្មធម្មតាបានចាប់ផ្តើមបើកឡើងវិញនៅស្ពានឆ្លងកំពង់ផែនៅក្រុងស៊ីដនី។ ហើយនៅទីក្រុង Wuhan ក្នុងខេត្ត Hubei របស់ប្រទេសចិនយានជំនិះជាច្រើនបានធ្វើឲ្យមានការកកស្ទះលើផ្លូវហាយវ៉េ និងផ្លូវនានារបស់ទីក្រុងនៅពេលដែលជីវិតរស់នៅរបស់ពួកគេវិលមករកសភាពធម្មតាវិញ៕