ធ្លាក់យន្តហោះប៉ាគីស្ថាន មនុស្សមួយយន្តហោះ១០៧នាក់ ស្លាប់ទាំងអស់
ការ៉ាជី ៖ គ្មាននរណាម្នាក់នៅរស់នោះឡើយ ក្រោយយន្តហោះរបស់ អាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន (PIA) មួយគ្រឿងប្រភេទ Airbus A320 ផ្ទុកមនុស្សសរុប ១០៧នាក់ (ក្នុងនោះអ្នកដំណើរ ៩៩នាក់ និងអ្នកបម្រើការងារ ០៨នាក់) បានធ្លាក់ លើតំបន់លំនៅឋាន របស់ប្រជាជន ស្ថិតក្នុងទីក្រុងការ៉ាជី ភាគខាងត្បូងប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមប្រភពពីសារព័ត៌មាន Sky News ផ្សាយនាយប់ថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០។
អ្នកនាំពាក្យអាកាសចរណ៍ PIA បានលើកឡើងថា នៅមុនពេលយន្តហោះធ្លាក់ គេបានលឺអាកាសយានិកនិយាយពាក្យជាចុងក្រោយថា «មានបញ្ហាបច្ចេកទេសហើយ»។ អាកាសចរណ៍ប៉ាគីស្ថានខាងលើនេះ ទើបតែត្រូវបានរដ្ឋាភិបាលអនុញ្ញាត ឲ្យបើកដំណើរការឡើងវិញបានមួយថ្ងៃប៉ុណ្ណោះ ក្រោយធ្វើការផ្អាកអស់មួយរយៈ ដោយសារការរាតត្បាតជំងឺ COVID-19 ប៉ុន្តែបែរជួបគ្រោះថ្នាក់ ដ៏អកុសលបែបនេះទៅវិញ៕