អូស្ត្រាលី​អំពាវនាវ​ឲ្យ​យុវជន​ធ្វើតេស្ត​រក​វីរុស​កូ​រ៉ូ​ណា​នៅពេល​បើក​ប្រទេស​ឡើងវិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 May, 2020 ក+ ក-

​អូស្ត្រាលី ៖ រដ្ឋ​ដែលមាន​ប្រជាជន​ច្រើន​បំផុត​នៅ​ប្រទេស​អូស្ត្រាលី​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ខ្លួន​ទើបតែ​មាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ចំនួន ៣ ករណី​ប៉ុណ្ណោះ​កាលពី​ថ្ងៃ​ប៉ុន្មាន​មុន និង​បាន​ជំរុញ​ឲ្យ​មនុស្ស​វ័យក្មេង​ធ្វើតេស្ត​នៅពេលដែល​ខ្លួន​ត្រៀម​ប​ន្ថូ​រ​បន្ថយ​ការ​រឹតបន្តឹង​លើ​ហាង​ស្រា និង​ភោជនីយដ្ឋាន។​

​រដ្ឋ New South Wales (NSW) ដែល​រួមបញ្ចូល​ទាំង​ទីក្រុង​ស៊ីដនី​ជា​តំបន់​ដែលមាន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ជិត​ពាក់កណ្ដាល​នៃ​ករណី​ឆ្លង​ចំនួន ៧,១០០ ករណី​របស់​អូស្ត្រាលី ហើយ​គ្រោង​នឹង​អនុញ្ញាត​ឲ្យ​ហាង​ស្រា និង​ភោជនីយដ្ឋាន​ទទួលភ្ញៀវ​រហូតដល់ ៥០ នាក់​ចាប់ពី​ថ្ងៃទី ១ ខែមិថុនា​តទៅ ។ ទន្ទឹម​នោះ​វា​ក៏បាន​ជំរុញ​ឲ្យ​មន្ត្រី​សុខាភិបាល​ធ្វើការ​ក្រើនរំលឹក​ដល់​ប្រជាជន​ឲ្យ​រក្សា​នូវ​វិធានការណ៍​គម្លាត​សង្គម និង​បង្កើន​ការធ្វើ​តេស្ត​ដើម្បី​ការពារ​ការឆ្លង​រាលដាល​នៃ​រលក​ទី​ពីរ ។​

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​រដ្ឋ NSW លោក Brad Hazzard បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​តាម​ទូរទស្សន៍​ថា “​នៅពេល​យើង​ព្យាយាម​បន្ធូរបន្ថយ​ការ​រឹតត្បិត​ដែល​យើង​បានរស់នៅ​អស់​រយៈពេល​ពីរ​ខែ​កន្ល​ង​មកនេះ​វា​ពិតជា​សំខាន់​ណាស់​ដែល​មនុស្ស​ឆ្ពោះទៅរក​ការធ្វើ​តេស្ត​ប្រសិនបើ​ពួកគេ​មាន​បញ្ហា​ផ្លូវដង្ហើម​តិចតួច​បំផុត​” ។ លោក​បាន​បន្ថែមថា “​នៅពេលដែល​យើង​កំពុង​បន្ធូរបន្ថយ​ការ​រឹតត្បិត​របស់​យើង​ជាពិសេស​នៅតាម​ក្លឹប និង​សណ្ឋាគារ​ជាដើម​យើង​ត្រូវការ​ផ្ញើ​នូវ​សារ​ដ៏​មាន​ឥទ្ធិពល​មួយ​ថា យុវជន​ទាំងនេះ​ត្រូវតែទៅ​ធ្វើតេស្តរ​កវី​រុស​” ។​

​រដ្ឋ NSW បាន​កត់ត្រា​ចំនួន​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​សរុប​ចំនួន ៣,០៨៦ ករណី និង​បាន​កត់ត្រា​ជិត​ពាក់កណ្តាល​នៃ​ការស្លាប់​សរុប​របស់​ប្រទេស ខណៈដែល​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយថា​បាន​កើនឡើង​ពីមួយ​ទៅ ១០២ នាក់​កាលពី​ថ្ងៃ​សៅរ៍ ។ ចំណែក​រដ្ឋ​ជិតខាង Victoria ជា​កន្លែង​ដែលមាន​ការស្លាប់​ចុងក្រោយ​បាន​រាយការណ៍​ថា​មាន​ការឆ្លង​ថ្មី​ចំនួន ១០ ករណី​កាលពី​ប៉ុន្មាន​ថ្ងៃមុន ។​

​ចំនួន​នៃ​ការឆ្លង និង​ការស្លាប់​ទាប​បំផុត​នៃ​ជំងឺ COVID-19 របស់​អូស្ត្រាលី​ត្រូវបាន​គេ​ចាត់ទុកថា​ភាគច្រើន​ទៅនឹង​ការបិទ​ព្រំដែន​ជាតិ និង​រដ្ឋ និង​បទបញ្ជា​ការ​ស្នាក់​នៅផ្ទះ​នៅ​ទូទាំងប្រទេស ខណៈដែល​បច្ចុប្បន្ននេះ​មិនមាន​រដ្ឋ​ណាមួយ​ស្ថិតនៅក្រោម​ផែនការ​បី​ជំហាន​របស់​រដ្ឋាភិបាល​សហព័ន្ធ​នោះទេ ៕