ពន្ធដារប្រកាសប្រមូលពន្ធលើយានជំនិះគ្រប់ប្រភេទឆ្នាំ២០២០ពីថ្ងៃទី១ មិថុនា ដល់៣០ វិច្ឆិកា
ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២០ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ តទៅ ហើយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើការចុះត្រួតពិនិត្យការប្រកាសពន្ធ និងផាកពិន័យចំពោះម្ចាស់យានយន្តទាំងឡាយណា ដែលមិនទាន់បានប្រកាសបង់ពន្ធនាឆ្នាំកន្លងមក តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។