ប្រេស៊ីលវ៉ាដាច់អាមេរិក ដែលមានអ្នកស្លាប់ដោយសារកូវីដ១៩ ច្រើនជាងគេបំផុតក្នុងមួយថ្ងៃ
ប្រេសស៊ីល ៖ ប្រទេសប្រេស៊ីល បានវ៉ាដាច់អាមេរិក ក្នុងនាមជាប្រទេសដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ច្រើនជាងគេបំផុត ក្នុងមួយថ្ងៃ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ពោលគឺប្រេស៊ីលមានអ្នកស្លាប់ ៨០៧នាក់ ខណៈអាមេរិក មានអ្នកស្លាប់ ៦៤៦នាក់។
គួរដឹងថា តាំងពីពាក់កណ្តាលខែមេសាមក អាមេរិក គឺជាប្រទេសដែលមានអ្នកស្លាប់ដោយសារ កូវីដ១៩ ច្រើនជាងគេក្នុងមួយថ្ងៃ។ ក្នុងនោះ កាលពីថ្ងៃទី១៦ មេសា អាមេរិក មានអ្នកស្លាប់ចំនួន ៤៥៩១នាក់ ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោង។
គិតត្រឹមព្រឹកថ្ងៃទី២៦ ខែឧសភានេះ អាមេរិក មានអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេបង្អស់ចំនួន១ ៧០៦ ២២៦នាក់ (ស្លាប់ ៩៩ ៨០៥នាក់, ជាសះស្បើយ ៤៦៤ ៦៧០នាក់) តាមពីក្រោយដោយប្រេស៊ីល ដែលមានអ្នកឆ្លង ៣៧៦ ៦៦៩នាក់ (ស្លាប់ ២៣ ៥២២នាក់, ជាសះស្បើយ ១៥៣ ៨៣៣នាក់)៕