ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត៦លាននាក់ ស្លាប់ជាង៣៦ម៉ឺននាក់
បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥,៩០០,៥២៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣៦១,៧៦៤នាក់ និងជាសះស្បើយឡើងវិញ ២,៥៧៧,១៨១នាក់។
គេហទំព័រដដែល បានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៧៦៨,១១៦នាក់ ស្លាប់ចំនួន ១០៣,៣២០នាក់ និងជាសះស្បើយចំនួន ៤៩៨,៦៧៦នាក់៕