បាងកក ៖ ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងវីរុសកូរ៉ុណាថ្មីចំនួន៤ករណីទៀតកាលពីថ្ងៃអាទិត្យ និងមិនមានអ្នកស្លាប់ថ្មីទេ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ទៅ ៣ ០៨១ នាក់ដែលមានអ្នកស្លាប់ចំនួន ៥៧ នាក់ចាប់តាំងពីកាលពីផ្ទុះឡើងនៃជំងឺនេះកាលពីខែមករាមក។ នេះបើយោងតាមប្រភពពី CNA។
លោកស្រី Panprapa Yongtrakul អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវិដ១៩របស់រដ្ឋាភិបាលថៃបាននិយាយថាអ្នកជំងឺថ្មីសុទ្ធសឹងជាករណីនាំចូលពួកគេទាំងកំពុងស្ថិតក្នុងស្ថានភាពដាច់ដោយឡែកពីគ្នា។លោកស្រីបានបន្ថែមថាការឆ្លងរោគក្នុងស្រុកបានថយចុះហើយក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះប្រហែល៨០ភាគរយនៃករណីថ្មីគឺជាជនជាតិថៃដែលបានវិលត្រឡប់ពីបរទេស។
យ៉ាងណាមិញនៅថ្ងៃចន្ទនេះប្រទេសថៃនឹងចាប់ផ្តើមបើកអាជីវកម្មបន្ថែមទៀតខ្នាតមធ្យមនិងខ្ពស់រួមទាំងរោងកុននិងកន្លែងកាយសម្ព័ន្ធផងដែរ៕