ប្រេស៊ីល ៖ ប្រទេសប្រេស៊ីលបានស្ថិតនៅលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិក ទាក់ទងនឹងការឆ្លងជំងឺកូវីដ-១៩ ច្រើនជាងគេបំផុត នៅលើពិភពលោក បន្ទាប់ពីប្រទេសនេះបានរាយការណ៍ថា មានករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន១៦,៤០៩នាក់ ដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោង ដែលនាំឲ្យចំនួនករណីឆ្លងនៅទូទាំងប្រទេស កើនឡើងដល់៥១៤,៨៤៩នាក់។ នេះបើយោងតាមប្រភពពី CGTN។
ប្រទេសប្រេស៊ីលក៏បានកត់ត្រាចំនួនអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណាថ្មី ចំនួន៤៨០នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមក ដែលនាំឲ្យករណីស្លាប់សរុបកើនដល់២៩,៣១៤នាក់ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ប្រទេសនេះ។
គិតមកដល់ពេលនេះប្រទេសប្រេស៊ីលមានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ខ្ពស់ជាងគេលំដាប់ទី៤ នៅទូទាំងពិភពលោក នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins University៕