ជប៉ុន​រំឭក​ខួប​៧០​ឆ្នាំ​នៃ​វិនាសកម្ម​គ្រាប់បែក​ប៉ា​រា​ម៉ា​ណូ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 August, 2015 ក+ ក-

ជប៉ុន​៖​ប្រជាជន​ជប៉ុន​នៅ​ទីក្រុង Hiroshima ដែល​បាន​រំឭក​ខួប​៧០​ឆ្នាំ នៃ​មហា​វិនាសកម្ម​ដោយសារ​ការទម្លាក់​គ្រាប់បែក​បា​រ៉ា​ម៉ា​ណូ​ពី​យន្តហោះ​អាមេរិក បាន​ទទូច​ឱ្យ​ពិភពលោក​គ្មាន​អាវុធ ប្រល័យ​លោក ឬ​អាវុធ​នុយក្លេអ៊ែរ​។​

​ការអំពាវនាវ​នេះ​ធ្វើឡើង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែសីហា​នេះ គឺជា​ព្រឹត្តិការណ៍ ដែល​អាមេរិក​ទម្លាក់​គ្រប់​បែក​បា​រ៉ា​ម៉ា​ណូ នៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​១៩៤៥ ទៅលើ​កោះ Hiroshima ដោយបាន​សម្លាប់ ១៤០០០០​នាក់ ហើយ​៣​ថ្ងៃ​ក្រោយមក​អាមេរិក​ទម្លាក់​គ្រាប់បែក​ប្រល័យ​លោក​នេះ​មួយ​គ្រាប់​ទៀត ទៅលើ​កោះ Nagasaki ដោយ​សម្លាប់​មនុស្ស ៧០០០០​នាក់​ថែមទៀត​។ ព្រឹត្តិការណ៍​នៅ​គ្រានោះ ជាការ​បិទ​បញ្ចប់​សង្គ្រាមលោកលើកទី​២​។​

​អភិបាលក្រុង Hiroshima លោក Kazumi Matsui ដែល​តំណាង​គ្រួសារ​ជនរងគ្រោះ​រាប់ពាន់នាក់ មក​ចូលរួម​រំឭក​ខួប​៧០​ឆ្នាំ នៃ​មហា​វិនាសកម្ម​ដោយ​គ្រាប់បែក​ប៉ា​រា​ម៉ា​ណូ បាន​ទទូច​ឱ្យ​លោក អូ​បា​ម៉ា ប្រធានាធិបតី​អាមេរិក និង​មេដឹកនាំ​ពិភពលោក​ឯទៀត ខិតខំ​ធ្វើឱ្យ​ពិភពលោក​មួយ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​។ លោក Kazumi Matsui បាន​ហៅ​អាវុធ​នុយក្លេអ៊ែរ ជា​អាវុធ​ប្រល័យ​លោក ជា​អាវុធ​បិសាច ដែល​ត្រូវ​បំផ្លាញចោល​។ លោក​បញ្ជាក់ថា ពិភពលោក​សព្វថ្ងៃនេះ​មាន​អាវុធ​នុយក្លេអ៊ែរ ១៥០០០​គ្រាប់​៕

bhopo

​រូបភាព​ទី​អគារ​បាក់បែក​ដោយ​ការទម្លាក់​គ្រាប់​ប៉ា​រា​ម៉ា​ណូ​នៅ​ទីក្រុង Hiroshima ប្រទេស​ជប៉ុន (​រូបថត​៖ telegram.com)