WHO គាំទ្រ​ចំពោះ​ចលនា​ប្រឆាំងនឹង​ការរើសអើង​ជាតិ​សាសន៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 June, 2020 ក+ ក-

​បរទេស ៖ អង្គការ​សុខភាព​ពិភពលោក ​(WHO) ​កាលពី​ថ្ងៃ​ច័ន្ទ​បាន​សម្តែង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ចលនា​ពិភពលោក​ប្រឆាំងនឹង​ការរើសអើង​ជាតិ​សាសន៍​ប៉ុន្តែ​បានបង្ហាញ​ពី​សារ សំខាន់​សម្រាប់​ក្រុមអ្នកតវ៉ា​ក្នុងការ​ចាត់វិធានការ​បង្ការ​ប្រឆាំងនឹង​មេរោគ​ឆ្លង​កូ​វីដ​១៩​។ ​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន​ចិន​ស៊ិន​ហួរ​។​

​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​លោក Tedros Adhanom Ghebreyesus បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​អង្គការ​សុខភាព​ពិភពលោក​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​សិទ្ធ​ស្មើភាព​គ្នា​និង​ចលនា​សកល​ប្រឆាំងនឹង​ការរើសអើង​ជាតិ​សាសន៍​។ យើង​បដិសេធ​ការរើសអើង​គ្រប់​ប្រភេទ​។​

​ប្រធាន WHO ដែលមាន​ដើមកំណើត​ជា​ជនជាតិ​ស្បែក​ខ្មៅ​រូបនេះ បាន​ណែនាំ​ឲ្យ​បាតុករ រក្សា​គម្លាត​សុវត្ថិភាព​យ៉ាងហោចណាស់ ១​ម៉ែត្រ​ពីគ្នា​, លាង​សម្អាត​ដៃ​ជានិច្ច និង​យក​ក្រដាស ឬ​ក្រណាត់​ខ្ទប់មាត់​ពេល​ក្អក ឬ​កន្តាស់​ជាដើម ដើម្បី​បង្កា​ជំងឺ​កូ​វីដ​១៩៕