ឥណ្ឌូណេស៊ីរកឃើញអ្នកឆ្លង COVID-19 ថ្មី១,០៤៣ករណីទៀត
ហ្សាការតា ៖ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ី បានប្រកាសពីការរកឃើញ COVID-19ថ្មីចំនួន ១,០៤៣ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោង ធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៣៣,០៧៦នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
មន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក Achmad Yurianto ក៏បានឱ្យដឹងដែរចំនួនអ្នកស្លាប់ដោយសារ COVID-19 ក៏បានកើនដល់ ១,៩២៣នាក់ផងដែរ ក្រោយអ្នកស្លាប់ថ្មី៤០នាក់ ត្រូវបានរាយការណ៍។ លោកបន្តថាមកទល់ពេលនេះ មនុស្ស១១,៤១៤នាក់ បានជាសះស្បើយឡើងវិញ ហើយមនុស្ស៤២៩,១៦១នាក់ បានទទួលការធ្វើតេស្ដរក COVID-19៕