ឥណ្ឌូណេស៊ីរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីជិត១,០០០នាក់ទៀត
ហ្សាការតា ៖ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ីបានប្រកាសពីការរកឃើញ COVID-19 រហូតដល់ ៩៧៩ករណីថ្មីទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយកាលពីម្សិលមិញ បានធ្វើឱ្យចំនួនករណីឆ្លងសរុបកើនដល់ ៣៥,២៩៥ករណី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
ក្រៅពីអ្នកឆ្លងមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក Achmad Yurianto បានឲ្យដឹងថា អ្នកស្លាប់ចំនួន ៤១នាក់ថ្មីទៀត ក៏ត្រូវបានរាយការណ៍ផងដែរនាំ ឱ្យអ្នកស្លាប់ទូទាំងប្រទេសកើនដល់ ២,០០០នាក់ ខណៈអ្នកជាសះស្បើយហក់ឡើងដល់ ១២,៦៣៦នាក់ ក្រោយអ្នកជំងឺ ៥០៧នាក់ថ្មីទៀតទើបត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ៕