ប្រេ​ស៊ី​ល​រកឃើញ​អ្នក​ឆ្លង COVID-១៩​ថ្មី​ចំនួន២០.៦៤៧ ករណីថែម​ទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 June, 2020 ក+ ក-

ប្រេ​ស៊ី​ល ៖ ប្រទេស​ប្រេ​ស៊ី​ល​បាន​រាយការណ៍​កាលពី​ម្សិលមិញ​ថា​ចំនួន​អ្នកស្លាប់​ដោយសារ COVID-១៩ បាន​កើន​ឡើងដល់ ៤៣.៩៥៩ នាក់ ខណៈ​មនុស្ស ៨៨៨.២៧១​នាក់​បានធ្វើ​តេ​ស្តិ៍​វិជ្ជមាន​ចំពោះ​វីរុស​នេះ​នៅ​ទូទាំងប្រទេស​។ ​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន​ស៊ិន​ហួរ​។​

​យោងតាម​ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល​បានឱ្យដឹងថា​ក្នុង​រយៈពេល ២៤ ម៉ោង​កន្លងមក​មាន​អ្នកជំងឺ​បាន​ស្លាប់​ចំនួន​៦២៧ នាក់ ហើយ​ការឆ្លង​ថ្មី​មាន​ចំនួន ២០.៦៤៧ ត្រូវបាន​រកឃើញ​។​

​រដ្ឋ​នៅ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​សៅ​ប៉ូ​ឡូ​ជា​កន្លែង​រង​ការប៉ះពាល់​ខ្លាំង​បំផុត​ដោយមាន​ការឆ្លង​ចំនួន ១៨១.៤៦០ នាក់​និង​មនុស្ស​ស្លាប់ ១០.៧៦៧ នាក់​បន្ទាប់មក​គឺ​ទីក្រុង​រី​យ៉ូ​ដឺ​ហ្សា​ណេ​រ៉ូ​ដែលមាន​ការឆ្លង​ចំនួន ៨០.៩៤៦ នាក់​និង​អ្នកស្លាប់ ៧.៧២៨ នាក់​។ និង​សេ​រ៉ា​រ៉ា​មាន ៧៩,៤៦២ ករណី​និង​មាន​មនុស្ស​ស្លាប់ ៤.៩៩៩ នាក់​។​

​ប្រទេស​ប្រេ​ស៊ី​ល បាន​ក្លាយជា​ប្រទេស​ដែលមាន​ការរីក​រាលដាល​នៃ​ជំងឺ COVID-១៩ ដ៏​អាក្រក់​បំផុត​លំដាប់​ទី​២ លើ​ពិភពលោក​បន្ទាប់ពី​សហ​រដ្ឋ​អាមេរិក​៕