ចិន ៖ ក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រជាតិរបស់ចិន (CNBG) បាននិយាយកាលពីថ្ងៃអង្គារថា ការធ្វើតេស្តវ៉ាក់សាំងការពារវីរុសកូរ៉ូណារបស់ខ្លួនទទួលបានជោគជ័យនៅក្នុងមន្ទីរពិសោធន៍ ហើយក្រុមហ៊ុនគ្រោងនឹងធ្វើការពិសោធន៍លើមនុស្សនៅដំណាក់កាលចុងក្រោយនៅឯបរទេស។
មកដល់ពេលនេះមិនមានវ៉ាក់សាំងណាមួយត្រូវបានបញ្ជាក់ថាអាចការពារមនុស្សពីវីរុសដែលបានសម្លាប់មនុស្សជាង ៤០ ម៉ឺននាក់នេះនៅឡើយទេ ខណៈដែលបេក្ខជនជាច្រើនកំពុងស្ថិតក្នុងដំណាក់កាលផ្សេងៗគ្នានៃការបង្កើតវ៉ាក់សាំងទូទាំងពិភពលោក។
វ៉ាក់សាំងដែលបង្កើតឡើងដោយវិទ្យាស្ថានស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុង Wuhan ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនផលិតឱសថជាតិរបស់ចិន (Sinopharm) ត្រូវបានគេរកឃើញថាបានបង្កើតអង្គទីគ័រកម្រិតខ្ពស់ចំពោះមនុស្សដែលបានព្យាបាលជាមួយវ៉ាក់សាំងនេះដោយមិនមានប្រតិកម្មធ្ងន់ធ្ងរឡើយ ។ នេះបើយោងតាមទន្និន័យបឋមពីការពិសោធន៍ដែលបានចាប់ផ្តើមនៅក្នុងខែមេសាពាក់ព័ន្ធនឹងអ្នកចូលរួមដែលមានសុខភាពល្អចំនួន ១,១២០ នាក់ដែលមានអាយុចន្លោះពី១៨ទៅ៥៩ឆ្នាំ។
ក្រុមហ៊ុន CNBG បាននិយាយថា ខ្លួនកំពុងតែស្វែងរកឱកាសសម្រាប់ការពិសោធន៍ដំណាក់កាលទី ៣ និងទ្រង់ទ្រាយធំនៅក្រៅប្រទេស ។ក្រុមហ៊ុននេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងបានធានានូវចេតនាសហប្រតិបត្តិការជាមួយក្រុមហ៊ុន និងវិទ្យាស្ថាននៅក្នុងប្រទេសជាច្រើន”។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា បេក្ខជនធ្វើតេស្តវ៉ាក់សាំងនេះរួមជាមួយការពិសោធន៍ផ្សេងៗគ្នាដែលបង្កើតឡើងដោយអង្គភាពរបស់ក្រុមហ៊ុន Sinopharm ត្រូវបានផ្តល់ជូននិយោជិកចិននៅឯក្រុមហ៊ុនរដ្ឋដែលធ្វើដំណើរទៅបរទេស ខណៈអ្នកបង្កើតស្វែងរកទិន្នន័យបន្ថែមទៀតអំពីប្រសិទ្ធភាពរបស់ពួកគេ ។ប្រទេសចិនមានបេក្ខជនធ្វើតេស្តវ៉ាក់សាំងចំនួន ៥ នាក់សម្រាប់ជំងឺកូវីឌ-១៩ ក្នុងការពិសោធន៍លើមនុស្សដែលមានចំនួនច្រើនបំផុតនៅក្នុងប្រទេសមួយចំនួន។
ក្រុមហ៊ុនផលិតវ៉ាក់សាំងចិន Sinovac Biotech (Sinovac) បានចេញផ្សាយកាលពីចុងសប្តាហ៍មុននូវលទ្ធផលវិជ្ជមាននៃការពិសោធន៍បឋមសម្រាប់បេក្ខជនធ្វើតេស្តវ៉ាក់សាំងដែលមានសក្តានុពលរបស់ខ្លួនដែលត្រូវបានគេរំពឹងថានឹងត្រូវបានធ្វើតេស្តនៅក្នុងដំណាក់កាលទី ៣ នៅក្នុងប្រទេសប្រេស៊ីល៕