ផ្ទុះ​ឃ្លាំង​នៅ​ក្រុង Tianjin ប្រទេស​ចិន អ្នកស្លាប់​ឡើងដល់​១១២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 August, 2015 ក+ ក-

​ចិន ៖  បើ​យោងតាម​ការចុះផ្សាយ​លើ​គេហទំព័រ​ទីភ្នាក់ងារសារព័ត៌មាន Reu ters ចំនួន​អ្នកស្លាប់​ដោយសារ​ការផ្ទុះ​ឃ្លាំង​នៅ​ក្រុង Tianjin ប្រទេស​ចិន បាន​កើន​ឡើងដល់​១១២​នាក់​ហើយ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី មន្ត្រី​មូលដ្ឋាន ក្នុងអំឡុងពេល​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​។ ក្រៅពី អ្នកស្លាប់​នៅមាន​មនុស្ស ៩៥​នាក់​ទៀត​កំពុង​បាត់​ខ្លួន និង​អ្នករងរបួស​ជាង ៧០០​នាក់​ផ្សេងទៀត​។​

ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ ត្រូវ​ជម្លៀស​ខ្លួន​ចេញ បន្ទាប់ពី​មាន​ហេតុការណ៍​ផ្ទុះឡើង​ជាថ្មី​ម្តងទៀត ព្រមទាំង​បារម្ភ​ខ្លាច​ពុល​សារធាតុ​គីមី ដែល​នៅក្នុង​ឃ្លាំង​ដាក់​ទំនិញ បន្ទាប់ពី​រង​ការខូចខាត​ជា​ដំណំ​ក្នុង​ហេតុការណ៍​នេះ​។​

​គួររម្លឹកថា ហេតុការណ៍​ផ្ទុះ​ឃ្លាំង​នៅ​ក្រុង Tianjin បាន​កើតឡើង​កាលពី​យប់​ថ្ងៃទី​១២​សីហា បាន​បំផ្លាញ​អគារ​ជាច្រើន កុងតឺន័រ​ផ្ទុកទំនិញ​ជាច្រើន និង​រថយន្ត​ថ្មី​រាប់ពាន់​គ្រឿង​ដែល​បាន​ឆាប់ឆេះ​តៗ​គ្នា​។​ហើយ​ទាក់ទង​នឹង មូលហេតុ​ដែល​បាន​បង្ក​ឲ្យ​ផ្ទុះ​នេះ គេ​កំពុងបើក​ការស៊ើបអង្កេត​នៅឡើយ​ទេ​៕

jhnjhhh

hbggg