បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៩,៦៩៨,៣០៤នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤៩០,៩១៦នាក់ និងជាសះស្បើយឡើងវិញ ៥,២៥០,៦៩៨នាក់។
ទិន្នន័យពីគេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,៥០២,០៤៧នាក់ ស្លាប់ចំនួន ១២៦,៧២៦នាក់ និងជាសះស្បើយចំនួន ១,០៤៨,០៣១នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១,២៣៣,១៤៧នាក់ ស្លាប់ចំនួន ៥៥,០៥៤នាក់ និងជាសះស្បើយ ៦៤៩,៩០៨នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៦១៣,៩៩៤នាក់ ស្លាប់ ៨,៦០៥នាក់ និងជាសះស្បើយ ៣៧៥,១៦៤នាក់៕