បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៤,៦៣០,២៤៤នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦០៨,៥៣៣នាក់ និងជាសះស្បើយឡើងវិញ ៨,៧៣០,១៣១នាក់។
គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,៨៩៤,០៧៨នាក់ ស្លាប់ចំនួន ១៤៣,២៦៣នាក់ និងជាសះស្បើយចំនួន ១,៨០២,៣៣១នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២,០៩៩,៨៩៦នាក់ ស្លាប់ចំនួន ៧៩,៥៣៣នាក់ និងជាសះស្បើយ ១,៣៧១,២២៩នាក់ ខណៈប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ១,១១៨,១០៧នាក់ ស្លាប់ ២៧,៥០៣នាក់ និងជាសះស្បើយ ៧០០,៣៩៩នាក់៕