ប្រេស៊ីល ៖ សមាជិក២រូបនៃគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បាននិយាយថាពួកគេបានឆ្លង COVID-១៩ កាលពីថ្ងៃច័ន្ទ។ នេះបើយោងតាមប្រភពពីស៊ិនហួរ។
ដ្ឋមន្ត្រីក្រសួងពលរដ្ឋលោក Onyx Lorenzoni និងរដ្ឋមន្ត្រីក្រសួងអប់រំដែលទើបតែងតាំងថ្មីលោក Milton Ribeiro បានប្រកាសពីការធ្វើរោគវិនិច្ឆ័យនេះនិងវិធានការនៅដាច់ដោយឡែកលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ លោក Lorenzoni គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោកប្រធានាធិបតី Jair Bolsonaro ហើយបានអួតអាងថា ថ្នាំគ្រុនចាញ់ Chloroquine គឺជាថ្នាំដែលអាចព្យាបាលជំងឺកូវីដបាន។
ចំណែកលោក Bolsonaro ដែលត្រូវបានគេដាក់នៅដាច់ដោយឡែកបន្ទាប់ពីគាត់ធ្វើតេស្តវិជ្ជមានចំពោះវីរុសកូរ៉ូណាបានលេបថ្នាំ Hydroxychloroquine។ ថ្នាំទាំងពីរប្រភេទនេះត្រូវបានប្រើដើម្បីព្យាបាលជំងឺគ្រុនចាញ់ហើយលោក Bolsonaro បានក្លាយជាអ្នកគាំទ្រពេញទំហឹងក្នុងការប្រើវាដើម្បីព្យាបាលជំងឺកូវីដបើទោះបីជាមិនមានភស្តុតាងរឹងមាំដែលថាពួកគេអាចប្រឆាំងនឹងជំងឺនេះបានក៏ដោយ។
យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃចន្ទបានបង្ហាញថា មនុស្សជាង៨០,០០០នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩នៅក្នុងប្រទេសប្រេស៊ីលក្នុងចំណោមជាង២.១លានករណី។ ក្រុមអ្នកជំនាញបាននិយាយថា ចំនួនពិតប្រាកដនៅក្នុងប្រទេសប្រេស៊ីលទំនងជាខ្ពស់ជាងនេះទៅទៀតដោយសារតែកង្វះនៃការធ្វើតេស្ត៕