បរទេស ៖ យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន TASS របស់ប្រទេសរុស្ស៊ីបានចុះផ្សាយថា ប្រទេសនេះនឹងផ្តើមផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ជាផ្លូវការ ចាប់ខែសីហាតទៅ ក្រោយទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល។
សរព័ត៌មាន TASS បានឲ្យដឹងថា រដ្ឋាភិបាលរុស្ស៊ីបានអះអាងថា វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ខ្លួនបានរួចរាល់ជាផ្លួវការហើយ ក្នុងពេលដែលលោក Ruslan Tsalikov អនុរដ្ឋមន្ត្រីការពារជាតិ បានប្រាប់អ្នកសារព័លោកថា ក្នុងបេសសកម្មស្រាវជ្រាវ និងផលិតវ៉ាក់សាំង កងយោធារុស្ស៊ី បានប្រើប្រាស់បច្ចេកវិទ្យាបែបវិទ្យាសាស្ត្រប្រកបដោយសក្តានុពល និងគួបផ្សំបទពិសោធយ៉ាងច្រើននាពេលកន្លងមក ជាក់ស្តែងដូចជាពួកគេធ្លាប់ជោគជ័យជាមួយវ៉ាក់សាំងប្រឆាំងវីរុស Ebula ដូចគ្នា។
ទន្ទឹមនោះក្រុមហ៊ុនជីវសាស្ត្ររុស្ស៊ី ទទួលបានសិទ្ធិចាប់ផ្តើមផលិតវ៉ាក់សាំងនេះ ចាប់ពីខែសីហាតទៅ ហើយបើតាមមន្ត្រីជាន់ខ្ពស់រុស្ស៊ី លោក Kirill Dmitriyev ប្រធានមូលនិធិវិនិយោគផ្ទាល់ក្នុងប្រទេសរុស្ស៊ី RDIF និយាយថា ដំណាក់កាលសាកល្បងក្នុងប្រទេសខ្លួន នឹងបញ្ចប់ដោយជោគជ័យនាថ្ងៃទី៣ សីហា ឆ្នាំ២០២០ខាងមុខនេះ ៕