Mike Tyson នឹងឡើងសង្វៀនប្រដាល់វិញនៅខែកញ្ញា
បរទេស ៖ អតីតអ្នកប្រដាល់ទម្ងន់ធ្ងន់ពិភពលោក Mike Tyson បានចុះហត្ថលេខាលើលក្ខខណ្ឌនៃការវិលត្រលប់មកសង្វៀនរបស់គាត់ ដោយត្រូវប៉ះជាមួយដៃគូ Roy Jones Jr នៅថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២០ខាងមុខនេះដែលនឹងធ្វើឡើងនៅរដ្ឋ Los Angeles។ នេះបើយោងតាមប្រភពពី Dailymail។
Tyson វ័យ៥៤ ឆ្នាំនឹងត្រូវជួបជាមួយ Roy Jones Jr វ័យ ៥១ ឆ្នាំនៅក្នុងការប្រយុទ្ធលើកដំបូងរបស់គាត់ ក្រោយប្រកាសចូលនិវត្តន៍អស់រយៈពេល១៥ឆ្នាំ។ ការប្រកួតនេះដែរ នឹងធ្វើឡើងតែ៨ទឹកប៉ុណ្ណោះ៕