បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៦,៤០១,១៦៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦៥១,៦២៧នាក់ និងជាសះស្បើយឡើងវិញ ១០,០៣៤,៩៧៩នាក់។
គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤,៣៧០,៥២២នាក់ ស្លាប់ចំនួន ១៤៩,៨២៩នាក់ និងជាសះស្បើយចំនួន ២,០៨៨,៦៩៦នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២,៤១៩,៩០១នាក់ ស្លាប់ចំនួន ៨៧,០៥២នាក់ និងជាសះស្បើយ ១,៦៣៤,២៧៤នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺឥណ្ឌា ដែលមានអ្នកឆ្លង ១,៤៣៦,០១៩នាក់ ស្លាប់ ៣២,៨១០នាក់ និងជាសះស្បើយ ៩១៨,៧៣៥នាក់៕