បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៦,៦២៨,០៣៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦៥៥,៨៤៥នាក់ និងជាសះស្បើយឡើងវិញ ១០,២១៧,២៨៩នាក់។
ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤,៤៣១,៣៧៧នាក់ ស្លាប់ចំនួន ១៥០,៤០៤នាក់ និងជាសះស្បើយចំនួន ២,១៣៣,៥៨២នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២,៤៤៣,៤៨០នាក់ ស្លាប់ចំនួន ៨៧,៦៧៩នាក់ និងជាសះស្បើយ ១,៦៦៧,៦៦៧នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ១,៤៨២,៥០៣នាក់ ស្លាប់ ៣៣,៤៤៨នាក់ និងជាសះស្បើយ ៩៥៣,១៨៩នាក់៕