បង្ក្រាបក្លឹបហ្គោលឡាញបំពានការណែនាំរបស់រាជរដ្ឋាភិបាល ឃាត់មនុស្សជិត៣០០នាក់
ភ្នំពេញ ៖ នៅវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០ នេះ សមត្ថកិច្ចចម្រុះរបស់រាជធានីភ្នំពេញ បានចុះបង្ក្រាបក្លិបកម្សាន្ត យីហោ(ហ្គោលឡាញ) មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយបានឃាត់ខ្លួនមនុស្សប្រុស-ស្រីជាង៣០០នាក់។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុនៃការចុះបិទក្លិបនេះ គឺ ក្លិបនេះមិនស្តាប់តាម ការណែនាំ របស់រាជរដ្ឋាភិបាល ហើយបានបើកឲ្យមនុស្សចូលកម្សាន្តយ៉ាងអាណាធិបតេយ្យ៕