ថ្ងៃនេះ វៀតណាមរកឃើញករណីឆ្លង COVID-19 រហូតដល់៤៥នាក់
ហាណូយ ៖ អាជ្ញាធរសុខាភិបាលវៀតណាម បានបញ្ជាក់នៅថ្ងៃសុក្រនេះថា គេបានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៤៥នាក់ទៀត ហើយភាគច្រើននៅទីក្រុងដាណាង (Da Nang) ក្រសួងបន្ថែមថា នេះជាករណីឆ្លងខ្ពស់បំផុតប្រចាំថ្ងៃ គិតចាប់តាំងពីការផ្ទុះឡើងដំបូង កាលពីចុងខែមករា។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CAN បានដកស្រង់សំដីរបស់មន្ត្រីសុខាភិបាលដោយបានបញ្ជាក់ថា គិតចាប់តាំងពីការផ្ទុះឡើងវិញនៃជំងឺ COVID-19 កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ករណីឆ្លងថ្មីបានកើនឡើងដល់ ៩៣ករណី ហើយបច្ចុប្បន្ននេះ ប្រទេសវៀតណាមមានករណីឆ្លង COVID-19 សរុបចំនួន៥០៩ករណី។ ប៉ុន្តែមិនទាន់មានករណីស្លាប់ដោយសារ Covid-19 នៅឡើយទេ៕