លីបង់ ៖ មនុស្សយ៉ាងតិច៧០នាក់ ខណៈដែលជាង៤.០០០នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាលនៅក្នុងករណីផ្ទុះដ៏ធំមួយនៅក្នុងរដ្ឋធានី Beirut របស់ប្រទេសលីបង់ ហើយទីតាំងដែលផ្ទុះនោះគឺជាឃ្លាំងស្តុកសារធាតុគីមីដែលគេដឹងថា មានរយៈពេល៣៦ឆ្នាំមកហើយ។
លោកប្រធានាធិបតី Michel Aoun បានបង្ហោះ Twitter ថា វាមិនអាចទទួលយកបានទេដែលសារធាតុអាម៉ូញ៉ូមនីត្រាត២,៧៥០តោនត្រូវបានរក្សាទុកដោយមិនមានសុវត្ថិភាពដូច្នេះ។
យ៉ាងណាក្រុមមន្ត្រីជំនាញបានអះអាងថា ការស៊ើបអង្កេតកំពុងដំណើរការដើម្បីរកមូលហេតុពិតប្រាកដនៃការផ្ទុះនេះ។ ទន្ទឹមនោះមន្ត្រីការពារជាតិលីបង់បាននិយាយថា អ្នកដែលទទួលខុសត្រូវនឹងប្រឈមមុខនឹងការដាក់ទណ្ឌកម្មជាអតិបរមា។
លោកនាយករដ្ឋមន្ត្រី Hassan Diab បានហៅគ្រោះថ្នាក់នេះថាជាគ្រោះមហន្តរាយ អ្នកដែលទទួលខុសត្រូវត្រូវតែនាំយកមកកាត់ទោសតាមច្បាប់នៃប្រទេសនេះ ៕