ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២0២០ នេះ បានរៀបចំកម្មវធីផ្ទេរភារកិច្ច និងតែងតាំងអភិបាលរងថ្មី ជួនលោក ប៉ែន ជឹង មកទទួលតំណែងជាអភិបាលរងក្នុងស្រុក សង្គមថ្មី ខេត្តព្រះវិហារ។
ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពលោកអភិបាលរងខេត្ត គឺលោក គោស៊ុ ប៊ុនសឿត ក្នុងវិធីនេះ លោកបានប្រកាសតែងតាំងលោកអភិបាលរងថ្មី គឹលោក ប៉ែនជឹង ក្នុងនាមលោកជាតំណាងឱយអភិបាលខេត្ត ប្រាក់ សុវណ្ណ លោកបានផ្តាំផ្ញើដល់មន្រី្តក្នុងស្រុកសង្គមថ្មី ទាំងអស់បំរើសេវាជួនប្រជាពលរដ្នគោរពនូវតួនាទី សេចក្តីថ្លៃថ្នូរ ខិតខំបម្រើនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ន អនុវត្ត នូវគោលការណ៍របស់រាជរដ្នាភិបាលដែលលោកបានប្រគល់ជួន ។
ក្រោយពីបានទទួលសេចក្តីប្រកាសប្រគល់តំណែងពីលោកអភិបាលរងខេត្ត រួចមក
លោក ប៉ែន ជឹង បានឡើងទទួលតំណែង ដោយប្តេជ្ញា យកអស់តាំងកម្លាំងកាយទាំងកម្លាំងចិត្ត បំរេីប្រជាពលរដ្ន និងយកតួនាទី របស់ខ្លួនបំពេញជួនប្រជាពលរដ្ន និងរាជរដ្នាភិបាលដែលប្រគល់ឱយ គ្រប់ពេលវេលាឲ្យមានប្រសិទ្ធភាព ដោយមិនគិតពីការនឿយហត់នោះឡើយ៕ ដោយ ៖ កូវ ប៊ុនហេង