ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសថា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ មានអ្នកជំងឺកូវីដ-១៩ ចំនួន៨នាក់ទៀតបានជាសះស្បើយ និងមានអ្នកឆ្លងថ្មីនោះទេ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកជាសះស្បើយទាំង៨នាក់នោះរួមមាន៖ ក្រុមកងទ័ពមួកខៀវ អង្គការសហប្រជាជាតិរបស់កម្ពុជា ចំនួន០៣នាក់, បុរសជនជនជាតិខ្មែរមកពីប្រទេសឥណ្ឌូណេស៊ី ចំនួន០២នាក់ និងជនជាតិបរទេស៣នាក់ រួមមានជនជាតិឥណ្ឌូនេស៊ីម្នាក់, ឥណ្ឌាម្នាក់ និងជនជាតិអាមេរិកាំង ដែលជាមន្ត្រីជាន់ខ្ពស់ទូតអាមេរិកម្នាក់។
សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជារកឃើញអ្នកឆ្លងសរុប២៤៣នាក់ (ស្ត្រី៤៧នាក់ និងបុរស១៩៦នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២១០នាក់ (ស្រី៤៦នាក់ និងបុរស១៦៤នាក់) និង អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៣៣នាក់៕