ចិន ៖ គណៈកម្មការសុខាភិបាលជាតិបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនដីគោកបានចុះបញ្ជីករណីឆ្លងកូវីដ១៩ថ្មីចំនួន៣៧ ករណីបន្ថែមទៀតកាលពីថ្ងៃពុធ ដោយក្នុងនោះចំនួន៧ ករណីជាប្រភេទករណីនាំចូល និង៣០ករណីទៀតជាករណីឆ្លងក្នុងស្រុក។ នេះបើយោងតាមប្រភពពីសារព័ត៌មានចិន CGTN។
ក្នុងចំណោមករណីឆ្លងក្នុងស្រុងទាំងអស់ខាងលើគឺ ២៧ត្រូវបានគេរាយការណ៍នៅក្នុងតំបន់ស្វយ័ត Xinjiang Uygur និង ៣ ករណីទៀតនៅខេត្ត Liaoning។ មិនមានអ្នកស្លាប់ទាក់ទងនឹងជំងឺនេះត្រូវបានចុះបញ្ជីនៅថ្ងៃពុធនេះទេ ខណៈអ្នកជំងឺ ១០ នាក់ត្រូវបានចេញពីមន្ទីរពេទ្យដែលធ្វើឲ្យចំនួន អ្នកជំងឺជាសះស្បើយសរុប៧៩.០៥៧ នាក់។
របាយការណ៍បាននិយាយថា ករណីឆ្លងសរុបចំនួន ៨៤.៥២៨ ករណីត្រូវបានគេរាយការណ៍នៅលើចិនដីគោកចាប់តាំងពីការរីករាលដាលនៃជំងឺនេះនិងមានមនុស្សស្លាប់ ៤.៦៣៤ នាក់៕