កាំកុងត្រូល​ប្រកា​សលេខ​ទូ​ស័ព្ទ​ចូលរួម​ទប់ស្កាត់​ចំណីអាហារ​មាន​សារធាតុ​គីមី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2015 ក+ ក-

​ភ្នំពេញ​:​អគ្គនាយកដ្ឋាន​កាំកុងត្រូល​បានចេញ​សេ​ក្តី​ជូនដំណឹង​ស្តីពី​ការត្រួតពិនិត្យ​សុវត្ថិ ភាព​ទំនិញ​ដែល​បាន និង​កំពុង​ចរាចរណ៍​លើ​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ ជាមួយនេះ ក៏បាន​ប្រកាស​នូវ​លេខ​ទូរស័ព្ទ​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ទាក់ទង និង​រាយការណ៍​ផងដែរ​។​

អគ្គនាយកដ្ឋាន​កម្ពុជា​ត្រួតពិនិត្យ​ទំនិញ​(​កាំកុងត្រូល​)​នៃ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ​២០១៥ កន្លងមកនេះ បានប្រកាស​ពី​ការចុះពង្រឹង​ការត្រួតពិនិត្យ និង​ទប់ស្កាត់​ចំណីអាហារ​គ្រប់​ប្រភេទ​ដែល​ពុំមាន​សុវត្ថិភាព​ហើយ​កំពុង​ធ្វើ​ចរាចរណ៍​ក្នុង​រាជ ធានី​ភ្នំពេញដោយ​ការបង្កើត​ប្រព័ន្ធ​ទូរស័ព្ទ​ពិសេស​សម្រាប់​ឲ្យ​ពលរដ្ឋ​ទាក់ទង​រាយការណ៍​ ។​

សេចក្ដីជូនដំណឹង​នេះ គឺ​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​បង្កើត​ខ្សែ​ទូរស័ព្ទ​ពិសេស​( Hot line) ប្រចាំ​សាខា​កាំកុងត្រូល​នៅ​រាជធានី​ភ្នំពេញ ចំនួន​៦ គឺ​ដើម្បី​ទប់ស្កាត់​ការប្រើប្រាស់​ចំណីអាហារ​ពុំមាន​សុវត្ថិភាព និង​ការពុល​ចំណីអាហារ ដែល​កើតមាន​ក្នុង​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​។​

​ខ្សែ​ទូរស័ព្ទ Hotline ទាំង ៦​នោះ រួមមាន ០១២ ២៣៣ ២១៦, ០១២ ៤៤៥ ៥៦២ , ០១២ ៨៥០ ១០៥, ០៩៧ ៧៨៨ ៦១១១, ០៩៦ ៨២៩ ៧៨ ៧៨, និង ០១២ ៨៧០ ០៧៦​។​

​គួរ​ជម្រាប​ថា ក្រុម​ស្រាវជ្រាវ​របស់​អង្គការ​សេ​ដាក បានបង្ហាញ​របាយការណ៍​កាលពីដើម ឆ្នាំ​២០១៥ កន្លងមកនេះ​ថា ៦១​ភាគរយ​នៃ​សាច់​ប៉ា​តេ ត្រូវបាន​ប្រើ​សារធាតុ​គីមី​ប្រភេទ បូរ៉ា​ក់ ឬ ទឹក​អ​ន្យា​។ សារធាតុ​គីមី​ស្រដៀង​គ្នា​នេះ ក៏ត្រូវ​ក្រុមការងារ​រកឃើញ​មានប្រើ​នៅក្នុង គុយទាវ​សរសៃ​ធំ សរសៃ​តូច មី​សំប៉ែត មី​ពង​ទា គ្រឿង​សមុទ្រ បន្លែ ផ្លែឈើ ត្រីងៀត និង​ប្រហុក ជាដើម​។

​ក្រៅពីនេះ អាហារ ឬ​គ្រឿង​កំប៉ុង កញ្ចប់ ដែល​ហូ​ស​កាលបរិច្ឆេទ​ប្រើប្រាស់ ក៏ត្រូវ​សមត្ថ កិច្ច​រកឃើញ​នៅតាម​ទីផ្សារ​ជា​ញឹកញាប់​ដែរ ប៉ុន្តែ​សមត្ថកិច្ច​មិនបាន​ប្រកាស​ឲ្យ​បាន​ទូលំ ទូលាយ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ថា​តើ​មុខទំនិញ​ប្រភេទ​ណាខ្លះ​ដែល​មិនត្រូវ​ប្រើប្រាស់ ? ។​ដោយឡែក ម្ចាស់​ទំនិញ ឬ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​នឹង​ការផលិត​ទំនិញ​ខុស​បទដ្ឋាន​បច្ចេកទេស ឬ​ខូចគុណភាព ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ក៏​គេ​មិនដែល​ឃើញ​អាជ្ញាធរ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ដែរ ផ្ទុយទៅវិញ​មន្ត្រី​ខិលខូច​ខ្លះ​បែរជា​ជួយ​បិទបាំង​ដើម្បី​ទទួលបាន​នូវ​លាភ​សក្ការ​:​សម្រាប់​ក្រុម​ខ្លួន​ទៅ វិញ មិន​អើពើ​ចំពោះ​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​ចំណីអាហារ​មាន​លាយឡំ​នឹង​សារ ធាតុ​គីមី​ហួស​កម្រិត​នោះឡើយ​៕​ដោយ​:​ខេមរា​

bgvfcc

រូបភាព មន្ត្រី​ជំនាញ​ដកហូត​ប្រហិត​មាន​ជាតិគីមី​ក្នុង​ផ្សារ កាណាឌីយ៉ា​                          នាពេល​កន្លងមក​ (​រូបភាព​ពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សាលា​រាជធានី​ភ្នំពេញ​)