ទូកដឹកជនភៀសខ្លួនប៉ះទង្គិចជាមួយសាឡាង នៅតួកគី ស្លាប់១៣នាក់
តួកគី៖បើតាមការបញ្ជាក់ពីឆ្មាំសមុទ្រតួកគីកាលពីម្សិលមិញបានឲ្យដឹងថា ជនភៀសខ្លួនយ៉ាងហោចណាស់១៣នាក់រួមទាំងកុមារបានស្លាប់ ដោយសារទូករបស់ពួកគេបានប៉ះទង្គិចជាមួយសាឡាងមួយគ្រឿងយ៉ាងពេញទំហឹងនៅលើសមុទ្រនៃប្រទេសតួកគី។
ក្រុមឆ្នាំសមុទ្រតួកគីបន្តថា គ្រោះថ្នាក់នេះបានកើតឡើងនៅជិតកំពង់ផែតួកគី Canakkale កាលពីថ្ងៃ ទី២០កញ្ញា ហើយទូកផ្ទុកជនភៀសខ្លួនគ្រោងធ្វើដំណើរទៅកោះក្រិក ដើម្បីគេចចេញពីសង្គ្រាម។
គួរបញ្ជាក់ថា ជនភៀសខ្លួនរាប់ពាន់នាក់បានស្លាប់បាត់បង់ជីវិតដោយសារឆ្លងកាត់ តាមសមុទ្រតួកគីទៅសហភាពអឺរ៉ុបដើម្បីស្វែងរកជីវិតថ្មី និងគេចពីសង្គ្រាម។ ជនភៀសខ្លួនទាំងនោះភាគច្រើនមកពីស៊ីរីនិងអ៊ីរ៉ាក់៕