ប្រកាសផ្លាស់ប្តូរស្នងការខេត្តកំពត ធ្វើឡើងនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ
កំពត៖សេចក្តីរាយការណ៍មួយបានឣោយដឹងថា នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ ពិធីប្រកាសផ្លាស់ប្តូរ ស្នងការនគរបាលខេត្តកំពត នឹងធ្វើឡើងក្រោមវត្តមាន អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន និងអភិបាលខេត្តកំពត លោក ខូយ ឃុនហួរ។
មន្ត្រីនគរបាលខេត្តកំពតមួយរូប បានលួចបង្ហើបនៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥នេះថា លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ បច្ចុប្បន្នស្នងការរង និងជាប្រធានការិយាល័យ កណ្តាលនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពត នឹងត្រូវបានតែងតាំង ជំនួសលោកឧត្តមសេនីយ៍ត្រី ថ្លាង ភិរិន្ទដែលត្រូវបានថ្នាក់ដឹកនាំផ្លាស់ឲ្យទៅកាន់តំណែងថ្មីវិញ៕ អ៊ួង វ៉ឹង