រថភ្លើងបុកគ្នាបណ្តាលឲ្យមនុស្សរាប់សិបនាក់រងរបួសនៅឥណ្ឌូណេស៊ី
ឥណ្ឌូណេស៊ី៖មនុស្ស៣៥នាក់បានរងរបួសធ្ងន់ស្រាល ខណៈពេលដែលរថភ្លើងមួយបានបុកយ៉ាងខ្លាំងជាមួយផ្នែកខាងក្រោយនៃរថភ្លើង មួយទៀតនៅស្ថានីយរថភ្លើង Juanda នៅទីក្រុងហ្សាការតាកាលពីម្សិលមិញ។
តាមប្រភពព័ត៌មានបានផ្សាយថា អ្នកបើករថភ្លើងដែលបង្កបានគាបជាប់នៅកន្លែងបើក ចំណែកទូរថភ្លើងទាំង២បានធ្លាក់ចេញពីផ្លូវដែករងការខូចខាតយ៉ាងខ្លាំង។ ដោយឡែកអ្នកបើករថភ្លើងនេះ និងក្រុមអ្នកដំណើរត្រូវបានគេជួយសង្គ្រោះ និងដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។
ទោះជាយ៉ាងណាគេមិនទាន់ដឹងពីមូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់នេះទេ ខណៈដែលការស៊ើបអង្កេតបានកំពុងប្រព្រឹត្តទៅ៕