រុស្ស៊ី​នឹង​កម្ទេច​ក្រុម ISIS បើ​មិនមាន​វត្តមាន​អាមេរិក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 September, 2015 ក+ ក-

រុស្ស៊ី​៖​យោធា​អាកាស​របស់​រុស្ស៊ី​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​បើក​ប្រតិបត្តិ​ការកម្ទេច​រដ្ឋ​ឥស្លាម​ជ្រុលនិយម ISIS ក្នុងប្រទេស​ស៊ី​រី ប្រសិនបើ​មិនមាន​វត្តមាន​សហរដ្ឋ​អាមេរិក​ចូលរួម​ទេនោះ​។ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស៊ី​រី​មួយចំនួន​រាយការណ៍​ថា យន្តហោះ​ចម្បាំង​រុស្ស៊ី កំពុង​តាមដាន​ទីតាំង​ឈរជើង​របស់​សកម្មប្រយុទ្ធ ISIS ជុំវិញ​ព្រលានយន្តហោះ​យោធា Kwers ក្នុង​ទីក្រុង​អា​ឡេ​ប៉ូ​។​
​បើ​យោងទៅតាម​សេចក្ដីរាយការណ៍​ចុងក្រោយ​បំផុត​ថា យន្តហោះ​រុស្ស៊ី​មាន​ចំនួន​២៨​គ្រឿង​បាន​បញ្ឈរជើង​នៅ​ស៊ី​រី​រួចជាស្រេច​។ ឯ​របាយការណ៍​របស់​សារព័ត៌មាន Bloomberg បាន​រាយការណ៍​ថា លោកពូ​ទីន ចង់​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក រួម​នឹង​សម្ព័ន្ធមិត្ត​រុស្ស៊ី ដូចជា​អ៊ីរ៉ង់ និង​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី ក្នុងការ​ប្រឆាំងនឹងរ​ដ្ឋ​ឥស្លាម​ផងដែរ​។ ប៉ុន្តែ​សម្ព័ន្ធមិត្ត​អាមេរិក​ដែល​បាន​កំពុងបើក​ការវាយប្រហារ​ស្រាប់ បាន​ប្រឆាំងនឹង​របប​ប្រធានាធិបតី​ស៊ី​រី​ជានិច្ច​។​
​ដោយឡែក​លោក ច​ន ឃ៊ែ​រី បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ម្សិលមិញ​ថា យោធា​រុស្ស៊ី​បាន​គាំទ្រ​ប្រធានាធិបតី អាល់ អាសាដ ដែល​អាចធ្វើ​ឲ្យ​មានការ​ប្រឈមមុខ​ដាក់​គ្នា​កើនឡើង​ជាមួយ​កងកម្លាំង​សម្ព័ន្ធមិត្ត​អាមេរិក​ប្រឆាំងនឹង​រដ្ឋ​ឥស្លាម​នៅ​ទីនោះ​ដូចគ្នា៕

1306

2220