ភ្នំពេញ៖ កិច្ចចរចាត្រីភាគីរវាងភាគីថៅកែ (GMAC) និងភាគីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងមេដឹកនាំសហជីពធំៗទាំង ៧នៅកម្ពុជា នារសៀលម៉ោង ៣ថ្ងៃសុក្រទី២៦ ខែកញ្ញានេះ ស្តីពីដំណោះស្រាយការស្នើសុំដំឡើងប្រាក់បៀវត្ស នៅទីស្តីការក្រសួងការងារ។
ក្នុងឱកាសការប្រជុំកំពុងដំណើរការ គេឃើញតំណាងសហជីពទាំងនោះ រួមនិងសហសេវិករបស់ខ្លួន ប្រមាណជា ៤០នាក់ ក៏បានជួបជុំគ្នានៅតាមរបងមុខក្រសួងការងារបំណងយកញ្ញត្តិទាមទារប្រាក់ឈ្នួលអប្បបរមា ១៧៧ដុល្លារ ដាក់ជូនរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវផងដែរ។
ប្រធានសហជីព C.CAWDU លោក អាត់ ធន់ បានបញ្ជាក់ថា មិនមានកម្មករលើកគ្នា ដើម្បីឃ្លាំមើលកិច្ចប្រជុំក្រុមប្រឹក្សាការងារដើម្បីដំឡើងប្រាក់ឈ្នួលនោះទេ ប៉ុន្តែអាចមានសមាជិក ឬមន្ត្រីសហជីព ២០-៣០នាក់ប៉ុណ្ណោះ ដែលទៅឃ្លាំមើលកិច្ចប្រជុំនេះ។
ទោះជាយ៉ាងនេះក្តី គេមិនទាន់បានទទួលនូវរបាយការណ៍ពិស្តាស្តីពីលទ្ធផលនៃកិច្ចប្រជុំនេះនៅឡើយទេ៕ សមិទ្ធ
កិច្ចប្រជុំរវាងក្រសួងការងារ ថៅកែ និងសហជីពស្តីពីប្រាក់ខែកម្មករ