កូរ៉េខាងត្បូង​អំពាវនាវ​ឲ្យ​ពិភពលោក​មាន​ចំណាត់ការ​លើ​បញ្ហា​នុយ​ក្លេ​អ៊ែរ​កូរ៉េខាងជើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 September, 2015 ក+ ក-

អាមេរិក​៖​លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង ផាក គុន​ហេ បាន​និយាយថា ដល់ពេល​សម្រាប់​សហគម​ន៍​អន្តរជាតិ​ផ្ដោតលើ​ដំណោះស្រាយ​ចំពោះ​ការដកហូត​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង​ហើយ​។ លោកស្រី​ថ្លែង​បែបនេះ​ក្នុង​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ចន្ទ​។​
​លោក​បញ្ជាក់ថា ខណៈដែល​បញ្ហា​នុយក្លេអ៊ែរ​របស់​អឺ​រ៉ុង​បាន​ឈានដល់​ចំណុចប្រសព្វ ពេលនេះ​សហគមន៍​អន្តរជាតិ​គួរតែ​ផ្ដោត​យកចិត្តទុកដាក់​រប​ស់​ខ្លួន លើ​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង​វិញ​ម្ដង គ្រា​ដែល​បច្ចុប្បន្ន​វា​នៅតែ​ជា​អាវុធ​ពោ​ពេញ​ដោយ​ការប្រកួតប្រជែង​។ លោកស្រី​បន្តថា សកម្មភាព​ថ្មីៗ​បច្ចុប្បន្ននេះ​អាច​រកឃើញ ពី​ផល​លំបាក​សម្រាប់​សណ្ដាប់​សន្តិ​សុខ​នៃ​បណ្ដា​ប្រទេស​តំបន់​អាស៊ី​ភាគ​ឦសាន ដែល​កំពុង​នាំ​ឲ្យ​មានការ​សង្ស័យ​ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់​។
​ទោះជា​យ៉ាងណា​លោកស្រី​នៅតែ​សង្ឃឹមថា សហគមន៍​អន្តរជាតិ​នឹងធ្វើ​ការរួម​គ្នា​ដើម្បី​បំពេញ​បំណង​អង្គការសហប្រជាជាតិ ព្រមទាំង​ប្រជាជន​កូរ៉េ​ដែល​ចង់​ឲ្យ​មានការ​រួបរួមគ្នា​៕

9