ក្រុម​ឧទ្ទាម​តា​លី​បង់​វាយប្រហារ​ភាគ​ខាងជើង​អា​ហ្វ​ហ្គា​នី​ស្ថាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 September, 2015 ក+ ក-

​អា​ហ្វ​ហ្គា​នី​ស្ថាន​៖​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​បាន​បើក​ការវាយប្រហារ​ដ៏​ខ្លាំងក្លា​មួយ​មកលើ​រដ្ឋធានី​នៃ​ខេត្ត​ភាគ​ខាងជើង​ឃុន​ឌូ​ស របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​កាលពី​ម្សិលមិញ ដោយបាន​វាយ​សម្រុក ចូលទៅ​កាន់​ច្រក​សំខាន់​របស់​ទីក្រុង និង​បាន​ដុត​កម្ទេចចោល​អគារ និង​កាន់កាប់​មន្ទីរ​។​
​ការវាយប្រហារ​ខាងលើ​គឺជា​លើ​ទី​២​ហើយ​ក្នុងឆ្នាំនេះ ដែល​ពួក​ឧទ្ទាម​តា​លី​បង់ ធ្វើការ​ឡោម​ទ័ព​ទីក្រុង​ឃុន​ឌូ​ស ខណៈ​ក្រុមនគរបាល និង​កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ទទួលបាន​ការបណ្ដុះ​បណ្ដាល​ពី​អង្គការ​ណា​តូ​បានធ្វើ​សង្គ្រាម​ជាមួយ​ដោយ​គ្មាន​ជំនួយ​ពី​កងកម្លាំង​បរទេស​ណាមួយ​ឡើយ​។​
ទោះបីជា​យ៉ាងណាក៏ដោយ ចំនួន​អ្នកស្លាប់ និង​រងរបួស​មិនត្រូវ​បាន​គេ​ដឹង​ភ្លាមៗ​នោះទេ ខណៈដែល​ប្រជា​ល​ពលរដ្ឋ​រាប់រយ​នាក់​ត្រូវបាន​ជម្លៀស​ចេញពីផ្ទះ​សម្បែង​។​
​គួរ​បញ្ជាក់ថា ការឈ្លានពាន​ដ៏​គឃ្លើន​នេះដែរ​គឺជា​ព្រឹត្តិការណ៍​ធំ​មួយ អំឡុង​ការបះបោរ​រយៈពេល​ជិត​១៤​ឆ្នាំ​កន្លងមកនេះ​ថ្វីត្បិតតែ​កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​បណ្ដេញ​ពួកគេ​ចេញពី​ទឹកដី​របស់ខ្លួន​ក៏ដោយ​៕

7