ក្រុមសតាលីបង់ដោះលែងក្រុមសកម្មប្រយុទ្ធឥស្លាមរាប់រយនាក់ពីពន្ធធនាគារអាហ្វហ្គានីស្ថាន
អាហ្វហ្គានីស្ថាន៖ក្រុមសកម្មប្រយុទ្ធឥស្លាមរាប់រយនាក់ត្រូវបានក្រុមតាលីបង់ដោះលែង បន្ទាប់បានវាយប្រហារចូលក្នុងពន្ធធនាគារដ៏សំខាន់មួយស្ថិតក្នុងទីក្រុង Kunduzon ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃចន្ទកន្លងទៅនេះ។ នេះបើយោងទីភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយកាលពីម្សិលមិញ។
តាមប្រភពពីអ្នកនាំពាក្យបានឲ្យដឹងថា ក្រុមសកម្មជនទាំងនោះប្រដាប់ដោយអាវុធ និងគ្រាប់បែក បានវាយយកជ័យជម្នះលើមន្ត្រីល្បាតការពារសន្តិសុខក្នុងពន្ធធនាគារក្នុងទីក្រុង Kunduzon។ បន្ទាប់ពីហេតុការណ៍នេះកើតឡើង រដ្ឋាភិបាលកំពុងព្យាយាមពង្រឹងសមត្ថភាព ដើម្បីបង្ការកុំឲ្យទីក្រុងទាំងមូលត្រូវធ្លាក់ទៅក្នុងកណ្តាប់ដៃពួកតាលីបង់៕