អង់គ្លេស៖យោធាចំនួន៣៦ពាន់នាក់ដែលមកពីបណ្តាប្រទេសជាង៣០នៅលើពិភពលោក ដោយមានយន្តហោះចម្បាំងជាង១៤០គ្រឿង នាវាចម្បាំងប្រមាណជាង៦០គ្រឿងបានចូលរួមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមិនធ្លាប់មានក្នុងអំឡុងពេល១៣ឆ្នាំមកនេះ។ នេះបើយោងការប្រកាសរបស់អង្គការNATO។
បើតាមការបញ្ជាក់របស់ក្រសួងការពារអង់គ្លេសបានឲ្យដឹងថា តាំងពីឆ្នាំ២០០២មក អង្គការណាតូ បានបើកសមយុទ្ធយោធារបស់ខ្លួនក្នុងលក្ខណៈទ្រង់ទ្រាយធំម្តងដែរ ក្នុងគោលបំណងដើម្បីឲ្យសម្ព័ន្ធមិត្តរបស់ណាតូទាំងអស់ និងដៃគូទាំងឡាយ អាចធ្វើការងារទាំងអស់គ្នាប្រកបដោយប្រសិទ្ធិភាពខ្ពស់។ សេចក្តីប្រកាសដដែលបញ្ជាកថា ក្នុងពេលធ្វើសមយុទ្ធយោធានេះ នឹងមានវត្តមាននាវារបស់ព្រះរាជវាំង កងយោធពលខេមភូមិន្ទអាកាស និងកងទ័ពអង់គ្លេស ដែលចូលរួមផងដែរក្នុងលំហាត់ដ៏ធំនេះ។
បើយោតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួចុះផ្សាយនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៥ថា អង្គការណាតូ បានបើកសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ ដែលកម្រកើតមានក្នុងអំឡុងពេល១៣ឆ្នាំមកនេះ ដោយមានការចូលរួមពីកងយោធាអន្តរជាតិមិនតិចជាង៣៦ពាន់នាក់ ជាមួយនឹងអាវុធយុទ្ធភ័ណ្ឌ និងគ្រឿងចក្រច្បាំងទំនើបៗ ក្នុងនោះមានយន្តហោះ និងនាវាជ្រមុជទឹករាប់សិបគ្រឿងផងដែរ៕