រអិលបាក់ដីនៅក្វាតេម៉ាឡាសម្លាប់មនុស្សជាង១០០នាក់
ក្វាតេម៉ាឡា៖តាមការប្រកាសរដ្ឋាភិបាលប្រទេសក្វាតេម៉ាឡាកាលពីថ្ងៃអាទិត្យបានឲ្យដឹងថា មនុស្សជាង១០០នាក់បានស្លាប់ដោយសារការរអិលបាក់ដីល្បាប់ដែលបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំង។បំណាក់ដីល្បាប់នេះបានហូរកប់ផ្ទះសម្បែងប្រជាជនជាច្រើនកន្លែង។
ក្រុមជួយសង្គ្រោះបានបន្ដធ្វើប្រតិបត្ដិការ ទាញយកបំណែកបែកបាក់ចេញដើម្បីស្វែងរកអ្នករស់រានមានជីវិត។ មន្ដ្រីជាន់ខ្ពស់របស់ក្វាតេម៉ាឡាបានបញ្ជាក់ថា មនុស្សប្រមាណ៥០០នាក់កំពុងបារម្ភថាបានស្លាប់ ព្រោះទំនងជាកប់នៅក្នុងល្បាប់។
បើតាមតួលេខបណ្ដោះអាសន្នមានសាកសព១០៧នាក់បានរកឃើញ៩៦នាក់ស្គាល់អត្ដសញ្ញាណ។ បើតាមនាយកដ្ឋានកាត់បន្ថយនិងសម្របសម្រួលគ្រោះមហន្ដរាយជាតិ បានឲ្យដឹងថា មានផ្ទះប្រមាណ១២៥ខ្នងត្រូវកប់ក្នុងដីល្បាប់៕