ស្ត្រីទាសករច្រើននាក់ធ្វើអត្តឃាត ក្រោយទទួលការធ្វើបាបពីក្រុមISIS
អ៊ីរ៉ាក់៖ស្ត្រីម្នាក់ដែលរួចផុតពីការក្លាយជាទាសកររបស់ពួកឧទ្ទាមរដ្ឋឥស្លាម ISISបានថ្លែងថា ស្ត្រីជាច្រើននាក់ដែលត្រូវបានក្រុមឧទ្ទាមនេះចាប់យកទៅធ្វើជាទាសករបានធ្វើអត្តឃាតខ្លួនជាជាងរង់ចាំការជួយសង្គ្រោះ បន្ទាប់ពីរងនូវការធ្វើបាប និងរំលោភជាច្រើនដង។ នេះបើយោងតាមការផ្សាយពីបណ្តាញសារព័ត៌មាន CNN។
ថ្លែងទាំងទឹកភ្នែកលោកស្ត្រី Ameena Saeed Hasan បន្តថា លោកស្រីពិតជាចង់រំដោះជនរងគ្រោះទាំងនោះ ជាពិសេសគឺកុមារីជាច្រើនរយនាក់បានធ្វើអត្តឃាតខ្លួនឯងដើម្បីបញ្ចៀសពីការចាប់រំលោភ។
គួរបញ្ជាក់ថា ស្ត្រី និងកុមារ Yazidi រាប់ពាន់នាក់ដែលស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ត្រូវបានពួកឧទ្ទាម ISISចាប់ខ្លួននាពេលកន្លងមក ព្រមទាំងសម្លាប់បុរសៗចោល៕