ស៊ីរី៖ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបាននិយាយថា កាលពីខែកក្កដា ឆ្នាំ២០១៥ កុមារចំនួន ១៩នាក់ត្រូវបានក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ISIS បង្រៀនឲ្យបំផ្ទុះគ្រាប់បែកអត្តឃាត។
យោងតាមរបាយការណ៍របស់ក្រុមសិទ្ធិមនុស្សបានប្រកាសថា យ៉ាងហោចណាស់មានកុមារចំនួន៥២នាក់ដែលមានអាយុក្រោម១៦ឆ្នាំត្រូវបានពួកគេបង្រៀនឲ្យចេះប្រយុទ្ធគ្នាសម្រាប់តទល់នឹងសត្រូវ។
ប្រជាពលរដ្ឋនៅតំបន់ Raqqa បានប្រាប់ថា កុមារស៊ីរីទាំងនោះក៏ត្រូវបានពួកគេបង្រៀនពីរបៀបកាត់ក្បាលមនុស្ស ដោយយកតុក្កតាដើម្បីអនុវត្តលើការហាត់រៀននោះផងដែរ ហើយការហាត់រៀននេះបានធ្វើឡើងនៅក្នុងជំរុំបណ្តុះបណ្តាលមួយក្នុងតំបន់ Kafr Hamra នៃទីក្រុងអាឡេប៉ូ។
គួរបញ្ជាក់ថា ក្មេងៗទាំងនោះត្រូវបានក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ISIS ដាក់ឈ្មោះឲ្យថាជាក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ISIS ជំនាន់ថ្មី៕