មនុស្ស​៣៦​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​វិហារ​អ៊ីស្លាម​នៅ​នី​ហ្សេ​រី​យ៉ា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 October, 2015 ក+ ក-

នី​ហ្សេ​រី​យ៉ា​៖​មនុស្ស​ចំនួន​៣៦​នាក់​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​វាយប្រហារ​គ្រាប់បែក​អត្ដ​ឃាត​មួយ​នៅ​ភាគ​ឦសាន​ប្រទេស​នី​ហ្សេ​រី​យ៉ា​។ ការវាយប្រហារ​ធ្វើឡើង​នៅក្នុង​រដ្ឋ​Borno គឺ​នៅ​វិហារ​អ៊ីស្លាម​មួយកន្លែង និង​នៅ​អគារ​មួយកន្លែង​ទៀត​។ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ដ្រីប៉ូលិស​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​។​
​ការ​បំផ្ទុះ​គ្រាប់បែក​អត្ដ​ឃាត​ពីរ​គ្រាប់​នៅ​វិហារ​អ៊ីស្លាម បានសម្លាប់​មនុស្ស​ប្រមាណ​២៩​នាក់ កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ ដោយឡែក​មនុស្ស​ប្រមាណ​៦​នាក់​ផ្សេងទៀត​ត្រូវបាន​សម្លាប់​ដោយ​ការវាយប្រហារ នៅ​ព្រឹក​ថ្ងៃ​សុក្រ នៅ​ជិត​កន្លែង​បំផ្ទុះ​គ្រាប់បែក​ដែរ ខណៈ​អ្នក​បំផ្ទុះ​គ្រាប់បែក​បាន​ស្លាប់ និង​អ្នករងរបួស​មាន​១៧​នាក់​ផងដែរ​។ ទោះជា​យ៉ាងណា​រហូតមក​ដល់ពេលនេះ នៅ​មិនទាន់មាន​ភាគី​ណាមួយ​ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​នៅឡើយ​ទេ​។
​គួរបញ្ជាក់​បន្ដិច​ថា រដ្ឋ Borno គឺជា​កន្លែង​កំណើត​របស់​ក្រុម​ឧទ្ទាម​បូ​កូ​ហា​រ៉ា​ម ជា​ក្រុម​តែងតែ​វាយឆ្មក់​សម្លាប់​មនុស្ស​ក្នុងប្រទេស​នី​ហ្សេ​រី​យ៉ា​ជា ញយ​ដង​៕

20151016