បាញ់ប្រហារក្នុងពិធីបុណ្យសាសនានៅអារ៉ាប៊ីសាអូឌីតបណ្តាលឲ្យមនុស្ស៥នាក់ស្លាប់
អារ៉ាប៊ីសាអូឌីត៖មនុស្សយ៉ាងតិចណាស់៥នាក់ត្រូវបានសម្លាប់ និង៩នាក់ផ្សេងទៀតរងរបួសក្នុងអំឡុងពេលវាយប្រហារមួយនៅពិធីជួបជុំសាសនាអ៊ីស្លាមនិកាយស៊ីអ៊ីតនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ភាគខាងកើតកាលពីថ្ងៃសុក្រ។
មន្ត្រីក្នុងតំបន់រងគ្រោះបាននិយាយថា អ្នកវាយប្រហារម្នាក់ក្នុងចំណោមអ្នកវាយប្រហារច្រើននាក់ ត្រូវបានជឿថាមានទំនាក់ទំនងទៅនឹងក្រុមជនសកម្មប្រយុទ្ធនៃក្រុម ឧទ្ទាមនៃរដ្ឋអ៊ីស្លាម IS និង ត្រូវបានសម្លាប់ដោយប៉ូលិស។ ប្រភពបន្តថា អ្នកវាយប្រហារ២នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន ។ ទោះជាយ៉ាងណាពាក់ព័ន្ធនឹងហេតុការណ៍ក្រុមISក៏បានចេញមុខប្រកាសទទួលខុសត្រូវផងដែរ។
គួរបញ្ជាក់ថា ការវាយប្រហារនេះ បានកើតឡើងនៅទីក្រុងSaihat ភាគខាងកើតនៃប្រទេសអារ៉ាប៊ីសាអូឌីត៕