​ប្រទះឃើញ​បំណែក​យន្តហោះ​មាន​ទង់ជាតិ​ម៉ាឡេស៊ី​សង្ស័យ​ជា​យន្តហោះ MH370
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 October, 2015 ក+ ក-

​បំណែក​យន្តហោះ​មួយគ្រឿង​មាន​ទង់ជាតិ​របស់​ម៉ាឡេស៊ី​ត្រូវបាន​គេ​ប្រទះឃើញ​អម​ជាមួយនឹង​គ្រោងឆ្អឹង​របស់​ពី​ឡុ​ត​អង្គុយ​នៅនឹងកន្លែង​បញ្ជា​យន្តហោះ​នៅលើ​កោះធំ​ជាងគេ​ទី​២​របស់​ប្រទេស​ហ្វីលីពីន នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត Express របស់​ចក្រភព​អង់គ្លេស កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ។​

​លោក Jamil Omar ជា​អ្នក​បច្ចេកវិទ្យា​ផ្នែក​សំឡេង​វ័យ​៤០​ឆ្នាំ ដែលជា​សាក្សី​នៃ​ការប្រទះឃើញ​នេះ​បាន​ប្រាប់​ឲ្យ​ដឹងថា ពេល​លោក​ឃើញ​វា គ្រោងឆ្អឹង​មនុស្ស​នៅ​អង្គុយ​នឹង​កៅអី​ពី​ឡុ​ត​នៅឡើយ ដោយ​ដាក់​ខ្សែក្រវាត់​ជាប់​មិន​ទៅណា​ឡើយ ហើយ​លោក​សង្ស័យថា វា​អាចជា​យន្តហោះ​ដែល​បាត់​ខ្លួន​កាលពី​ឆ្នាំមុន (MH370) ដោយ​ការប្រទះឃើញ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងពេលដែល​ពូ​ក្មួយ​ទាំង​២​នាក់​ធ្វើដំណើរ​បរបាញ់​សត្វ​ស្លាប​ក្នុងព្រៃ នៅលើ​កោះ Mindanao ស្ថិតនៅ​ភាគខាងត្បូង​បំផុត​នៃ​ប្រទេស ។​

​គួរ​បញ្ជាក់ថា ពេល​ប្រទះឃើញ​ភ្លាមៗ លោក​បាន​ទូរស័ព្ទ​ប្ដឹង​ប៉ូលិស​តែម្ដង ហើយ​មកទល់ពេលនេះ ប៉ូលិស​កំពុងតែធ្វើការ​ស៊ើបអង្កេត​លើ​ការប្រទះឃើញ​នេះ ដោយ​គេ​សង្ស័យថា វា​អាចជា​យន្តហោះ MH370 ដែល​បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​កាលពី​ថ្ងៃទី​៨ ខែ​មិនា ឆ្នាំ​២០១៤​កន្លងផុត​ទៅនេះ តែ​ចំពោះ​លទ្ធផល​នៃ​ការស៊ើបអង្កេត​បែបណា​នៅ​មិនទាន់​ត្រូវបាន​គេ​បញ្ជាក់​នៅឡើយ​ទេ ៕ដោយ៖គ. បញ្ញា ប្រភពៈnews.kqube.net

cdxc

fcdgc

juhy